ព័ត៌មានទាន់ហេតុការណ៍៖

ញត្តិគាំទ្រ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន !

ចែករំលែក៖

ភ្នំពេញ៖ ញត្តិគាំទ្រ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់អោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់ ។ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិ បណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់អោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយគត់ ។ គំនិតផ្តួចផ្តើមប្រកបដោយ គតិបណ្ឌិតឈ្លាសវៃនេះ បានបញ្ជាក់ឱ្យឃើញពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និងស្នេហាជាតិមាតុភូមិ យ៉ាងមុះមុតគ្មានពីរ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តី និង បុគ្គលិកទាំងអស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមគោរព និងកោតសរសើរដោយ ស្មោះអស់ពីដួងចិត្តយ៉ាងក្រៃលែង។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនៈភាពណាស់ដែលមានមេដឹកនាំ ដ៏ឈ្លូសវៃមួយរូបប្រកបព្រហ្មវិហាធម៍ និងស្មារតីការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេស ជាតិ និងសុខមាលភាពប្រជាជន។

យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមលើកដៃប្រណម្យបួងសួងដលល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅក្នុង លោក សូមជួយតាមបីបាច់ថែរក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបតែសុខភាពល្អ សុភមង្គល និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងភារៈកិច្ចដ៏ឧត្ដុងឧត្ដមដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន ត្រចះត្រចង់ថែមទៀតនាពេលអនាគត៕

ដោយ៖ សិលា


ចែករំលែក៖