ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថ្មីជប៉ុនស្នើរុស្ស៊ីឱ្យបោះបង់ប្រជុំកោះគូរីល«Kuril »

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកFumio Kishida បានប្រកាសថា លោកបានស្នើដល់រុស្ស៊ីប្រគល់កោះដែលមានវិវាទ គឺប្រជុំកោះគូរីល ដែលរដ្ឋាភិបាលទីក្រុងតូក្យូហៅថាទឹកដីភាគខាងជើង។

ជប៉ុនបានគំរាមកំហែងបញ្ចប់រាល់កិច្ចពិភាក្សាសន្តិភាព រវាងទីក្រុងមូស្គូ នឹងតូក្យូ ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។

តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី Fumio Kishida ការបន្តកិច្ចពិភាក្សាមិនមានផលប្រយោជន៍ដល់ជប៉ុននោះឡើយ ហើយរុស្ស៊ីត្រូវតែប្រគល់ទឹកដីដែលមានវិវាទឲ្យទៅជប៉ុនវិញទើបមានកិច្ចពិភាក្សាថ្មីបន្តទៀត។
នាយករដ្ឋមន្ត្រីថ្មីជប៉ុនបានបញ្ជាក់ថា «ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី នឹងមិនអាចកើតឡើងឡើយប្រសិនបើមិនដោះស្រាយវិវាទដែនកោះនោះ។ ខ្ញុំនឹងខិតខំដើម្បីឆ្ពោះទៅរកសន្តិភាពក្រោយរុស្ស៊ីសងប្រជុំកោះនោះមកវិញ»។
សារព័ត៌មាន Avia របស់រុស្ស៊ីបានផ្សាយថា ការដែលទីក្រុងតូក្យូ ប្រើប្រាស់ពាក្យសម្តីតឹងតែង គឺអាចធ្វើឲ្យបាត់បង់ទាំងស្រុងរាល់ការខិតខំរបស់ប្រទេសទាំងពីរនាពេលកន្លងមក ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទ៕ដោយ៖ ធីរីណា

រូបភាព៖Reuters 

ប្រភពរូបថត៖KYODO NEWS.


ចែករំលែក៖