ភ្នំពេញ៖ ក្រោយមានសេចក្ដីណែនាំពីរដ្ឋបាលរាជធានីភ្នំពេញឱ្យមានការបង្ហាញ និងត្រួតពិនិត្យ បណ្ណចាក់វ៉ាក់សាំងរាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពេលនេះសកម្មភាពបង្ហាញ និងត្រួតពិនិត្យបណ្ណនេះបានដំណើរការ ជាបន្តបន្ទាប់ហើយ។ ជាពិសេសនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះតែម្តង គឺតាមទីផ្សារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សង្កេតឃើញអ្នកលក់ដូរ អ្នកទិញ បានពាក់ កាន់បណ្ណចាក់វ៉ាក់សាំងស្ទើរគ្រប់គ្នា។
សូមជម្រាបជួនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
សូមក្រើនរំលឹកថា, រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចខាងក្រោម៖
ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោលនយោបាយជាតិចាក់វា៉ក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងនោះ រាជធានីភ្នំពេញ ត្រូវ បានគេទទួលស្គាល់ថាជាទីក្រុងដែលបានចាក់ស្រោចវា៉ក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋច្រើន ជាងគេក្នុងពិភពលោក ដែលមានអត្រាគ្របដណ្តប់ស្ទើរតែ ១០០% ទាំងការចាក់ជូនប្រជាពលរដ្ឋដែលមាន អាយុពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវជនដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គួបផ្សំជាមួយការ ដាក់ចេញនូវយុទ្ធសាស្ត្រខ្លី និងវិធានការនានាដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ធ្វើឱ្យការគ្រប់គ្រង ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ កំពុងឈានទៅរកភាពល្អប្រសើរឡើង។
ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺ កូវីដ-១៩ សំដៅបង្កើតឱ្យបាន “ភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ក៏ដូចជាដើម្បីត្រៀមលក្ខណះសម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណះកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៍ ដូចការបញ្ជាក់ខាងក្រោម ៖
១- បុគ្គលដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួង ការពារជាតិ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជនផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។
២- មាតាបិតា ឬ អាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ លិខិតបញ្ជាក់ការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលនាំយកពួកគេចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវ បានអនុញ្ញាតឱ្យបើកដំណើរការ។
៣- ចំពោះកុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅ វ៉ាក់សាំង ត្រូវទទួលបាន មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ។
៤- ចំពោះគ្រឹះស្ថានសិក្សា គណៈនាយក ឬគណៈគ្រប់គ្រងត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យ បណ្ណចាក់វាំកំសាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្ស-និស្សិត ឱ្យបាន ត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា (សម្រាប់តែមួយលើក ) នឹងត្រូវធ្វើ ការត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ។
៥- គណៈកម្មការផ្សា ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ា ម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបាន អនុញ្ញាតឱ្យបើកដំណើរការ ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ ចូលទីតាំង ទីកន្លែងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងតាមគោលការណ៍ ណែនាំខាងលើនេះ ហើយប្រសិនបើមានបុគ្គលណាម្នាក់មិនព្រមសហការបង្ហាញបណ្ណចាក់វ៉ាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬ ទីកន្លែងរបស់ខ្លួនឡើយ និងត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់៕
ដោយ៖ សុខ ខេមរា