ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ដោយប្រេីវិធានរដ្ឋបាលចំហ ហេីយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់សុទ្ធតែប្រុស និងដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន ១៦កញ្ចប់ និងទូរស័ព្ទដៃចំនួន០៧គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វេីឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៩នាក់ដែលត្រូវចាប់ខ្លួនដូចខាង ក្រោមនេះ ៖
១-ឈ្មោះ លី សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
២-ឈ្មោះ លាង លីហ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស្រ៊ុន ចាន់ធូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ឡាំ សីហា ហៅ អុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥-ឈ្មោះ កុយ វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦-ឈ្មោះ លី ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៧-ឈ្មោះ នួន សៅឌី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៨-ឈ្មោះ រស់ សៀម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៩-ឈ្មោះ អាន ថាណាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ បានប្រាប់ថា ចំពោះជនសង្ស័យទាំង០៩នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមានទាំង០៩នាក់ និងបានដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន១៦កញ្ចប់ និងទូរស័ព្ទដៃចំនួន០៧គ្រឿង ៕
ដោយ ៖ វណ្ណៈ