ភ្នំពេញ ៖ ទីតាំងផ្ទះល្វែងពណ៌ឈាមជ្រូកមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានជនបរទេសជួលដេីម្បីលួចបេីកការជួបជុំផឹកសុី រាំលេងកម្សាន្តជារៀងរាល់ថ្ងៃដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ។
ទីតាំងនេះ បេីគេសង្កេតមេីលពេលថ្ងៃគឺមិនមានមនុស្សចេញចូលអ្វីច្រេីននោះទេ តែបេីមកមេីលនាពេលយប់វិញគឺមានមនុស្សចេញចូលដូចគេហែកឋិនហើយថែមទាំងមានអ្នកចាំមេីលផ្លូវ អ្នកយាមទ្វារខាងក្នុងទៀតផង ។ ដូច្នេះហេីយ សូមអាជ្ញាធរជំនាញមេត្តាចុះពិនិត្យនិងហាមឃាត់ផង ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងជំងឺបំប្លែងថ្មីដែលតា ព្រមទាំងអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនាពេលកន្លងមក ។
គួររំលឹកថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ខែតុលាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
ដោយ ៖ ភារ៉ា ដង្កោ