ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រាល់ថ្ងៃ!!យោធាថៃ ចាប់ជនជាតិថៃប្រុស-ស្រី១៦នាក់ និងស្រ្តីមីយ៉ាន់ម៉ាម្នាក់ កំពុងលួចឆ្លងដែនចូលប្រទេសកម្ពុជា

ចែករំលែក៖

     ប្រទេសថៃ ៖ របាយយការណ៍ពីប្រទេសថៃឱ្យដឹងថា កាលពីវេលាម៉ោង០៣និង១៤នាទី ថ្ងៃទី១២ តុលា ២០២១ កម្លាំងទាហានការពារព្រំដែនរបស់ថៃ ធ្វើការរឹតបន្តឹងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចេញ-ចូល បរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ ដោយកម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៤,នគបាលល្បាតព្រំដែនទី១២ បានចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានប្រទះឃើញនិងចាប់ខ្លួនក្រុមជនជាតិថៃចំនួន៧នាក់ ក្នុងនោះប្រុស២និងស្រី៥នាក់ និងស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ ខណៈកំពង់ព្យាយាមលួចចេញពីប្រទេសថៃដោយខុសច្បាប់ នៅបរិវេណភូមិណង យ៉ាកែវ ស្រុកគោកឃ្យូង ខេត្តស្រះកែវ។

របាយការណ៍ដដែលថា នៅវេលាម៉ោងប្រមាណ០៤និង២៣នាទី កម្លាំងសមត្ថកិច្ចរបស់ថៃចាប់ខ្លួនជនជាតិថៃបាន៩នាក់ថែមទៀត ក្នុងនោះប្រុស៦និងស្រី៣នាក់ នៅបរិវេណដដែល ដែលក្រោយពីធ្វើការសួរនាំរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិថៃទាំងអស់ខាងលើ ត្រូវការធ្វើដំណើរទៅធ្វើការនៅកាស៊ីណូអនឡាញ ក្នុងប្រទេសកម្ពុជា ដោយប្រើច្រករបៀងបរិវេណព្រំដែនកម្ពុជា-ថៃ ទើបសមត្ថកិច្ចថៃឃុំខ្លួនជនទាំងអស់នោះ បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ ៖ វណ្ណា


ចែករំលែក៖