ក្លិបបិសាចក្រុម Manchester United នឹងពិចារណាបញ្ចុះតំលៃ១៥លានផោនសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ Jesse Lingard នៅខែមករាប្រសិនបើគាត់នៅតែបន្តបដិសេធកុងត្រាថ្មី។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានព្យាយាមបំបែកខ្លួនចូលទៅក្នុងជម្រើស១១នាក់ដំបូងរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីគាត់ត្រឡប់មកវិញនៅរដូវក្តៅនេះ។
គាត់បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះនៅអតីតក្លិប West Ham និងបង្កើតគ្រាប់បាល់របស់ Cristiano Ronaldo ទល់នឹង Villarreal ។ កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងពិភាក្សាអំពីការបន្តកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅចុងរដូវកាលនេះ។
គាត់ត្រូវបានផ្តល់ជូនប្រាក់ឈ្នួលប្រហែល១៣៥.០០០ផោនក្នុងមួយសប្តាហ៍ដែលជាការកើនឡើងសមរម្យលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់។ អតីតកីឡាករយុវជនក្លិបបិសាចក្រហមរូបនេះមានចំណាប់អារម្មណ៍ចង់ស្នាក់នៅ ប៉ុន្តែចង់បានការធានាថា គាត់នឹងទទួលបានជម្រើស១១នាក់ដំបូងជាប្រចាំ។
ក្លិបបិសាចក្រហមមិនចង់បាត់បង់គាត់ដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃយុទ្ធនាការ២០២១–២០២២នេះទេប្រសិនបើគាត់សម្រេចចិត្តថាគាត់ចង់ទៅ។ ដូច្នេះប្រធានក្លិបនឹងពិភាក្សាអំពីការអនុញ្ញាតឱ្យគាត់ចាកចេញនៅខែមករាប្រសិនបើពួកគេអាចរកអ្នកជំនួសបាន។
Lingard ត្រូវបានគេរំពឹងថា នឹងមានពេលវេលាលេងនៅក្នុងក្របខ័ណ្ឌ Champions League ការប្រកួតពានរង្វាន់ និងកៅអីបម្រុងនៅក្របខ័ណ្ឌPremier League ។ Man United បានផ្តល់តម្លៃដល់គាត់ប្រហែល២៥លានផោននៅរដូវក្តៅ ប៉ុន្តែត្រូវបានកីឡាកររូបនេះបដិសេធការចាប់អារម្មណ៍។
បច្ចុប្បន្នក្លិប West Ham រួមជាមួយក្លិប Leicester និងក្រុមនៅ Premier League ផ្សេងទៀតបានបង្ហាញការចាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធ Jesse Lingard ដែលមានដើមកំណើតនៅ Warrington ៕
ដោយ៖ ភារៈ(រូបភាព ៖ The Sun)