ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផឹកក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, បន្ទាប់ពីបញ្ចប់កម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌខេត្តកំពុងបាត់ដំបងរួចមក។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក អ៊ុំ រាត្រី អភិបាលនៃខណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដំណើរព្រមទាំងនាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយលោកតាអាយុ ១០០ឆ្នាំឡើង ចំនួន ៦នាក់ បន្ថែមទៀត នៅក្នុងខេត្តបន្ទាយមានជ័យ មានឈ្មោះដូចខាងក្រោម ៖
១.លោកយាយ ណៃ ថោង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហា ស្រុកព្រះនេត្រព្រះ។
២.លោកតា ឡៃ ខាំផាន់ ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៣.លោកយាយ ឆៅ វិញ ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៤.លោកយាយ ថូ ឈិន ព្រះជន្ម ១០៣ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៥.លោកយាយ មាស ផល ព្រះជន្ម ១០៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
៦.លោកយាយ ជុំ សាវឿន ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាលោកយាយ លោកតា ទាំង ៦នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
ដោយ ៖ សិលា