ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង រួមមាន លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នាមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ គឺជាខួប ទី៩ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២១) នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖