ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង និងទូកម៉ាស៊ីនចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្តចំនួន៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង និងទូកម៉ាស៊ីនចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្តចំនួន៤ រួមមាន ៖ 

  ១. មន្ទីរបរិស្ថានខេត្តក្រចេះទទួលទទួលទូកម៉ាស៊ីន៣គ្រឿង និងប្រគល់ម៉ូតូ៤គ្រឿង ជូនស្រុកចិត្របុរី  ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ។

  ២.ខេត្តមណ្ឌលគិរី ទទួលម៉ូតូ ២គ្រឿង មានក្រុងសែនមនោរម្យ និងស្រុកកោះញែក 

3. ខេត្តរតនគិរី ប្រគល់ម៉ូតូ ១គ្រឿង ស្រុកតាវែង 

4. ខេត្តស្ទឹងត្រែង ទទួលម៉ូតូ ៤គ្រឿង មានស្រុកស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់  ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ។

   ក្រសួងបរិស្ថានបានផ្តល់មធ្យោបាយនេះ ក្នុងគោលបំណងចូលរួមបម្រើសេវាសាធារណៈរួមចំណែកអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព និងផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ព្រមទាំងធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត ប្រមូលសំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល  រួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងភាពទាក់ទាញ៕

ដោយ ៖ សិលា


ចែករំលែក៖