ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក ផេនដា ត្រូវ រថយន្តមិនស្គាល់ម៉ាកបើកបុករងរបួសធ្ងន់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថាជាបុគ្គលិក ផេនដា បានរងរបួសធ្ងន់ដោយត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សេន ពេជ  អាយុ ២១ ឆ្នាំ មុខរបរ បុគ្គលិក ផេនដា រស់នៅភូមិ ចក ឃុំពង់ទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនបានស្គាល់ឈ្មោះនោះទេ ក្រោយពីបង្កហេតុបើកគេចខ្លួនភ្លាមបាត់ស្រមោលភ្លាមៗ។

តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលជាបុគ្គលិក ផេនដាបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី Nex  ពណ៌-ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L.៨១៥៥ក្នុងទិសដៅពីលិចទៅកើត លើផ្លូវលេខ ៣១៤ ហើយក៏បានឈប់ម៉ូតូលើចិញ្ចើមផ្លូវ ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពណ៌-ស លាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ  ២Y. ៩០៧៨ បើកក្នុងទិសដៅស្របគ្នាក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នកដែលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖