ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នៅបញ្ជាការយោធភូមិភាគ៥បានរៀបចំពិធីបូកសរុបការងារយោធាសន្តិសុខសប្តាហ៍ទី២ខែតុលាដោយមានការចូលរួមពីលោកមេបញ្ជាការនិងមេបញ្ជាការរង,នាយសេនាធិការ…។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងមេបញ្ជាការវរសេនាតូច ចំណុះយោធភូមិភាគទី៥។
មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំរបស់អង្គភាពចំណុះដែលសម្រេចបានភារកិច្ចកន្លងមក ពិសេសការត្រៀមកម្លាំងអន្តរាគមន៍របស់គ្រប់អង្គភាព និងការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ។
លោកមេបញ្ជាការ បានបញ្ជាក់ថាទិសដៅបន្តសំខាន់គឺ ស្នើគ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ និងសម្ភារសម្រាប់ដោះស្រាយជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន៕
ដោយ៖ សូរិយា