ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែតុលា​!​ ឃាត់ខ្លួន(អប់រំ និងពិន័យ) គ្មាន​,​ និងពិន័យជាប្រាក់ (គ្មាន),ខណៈ​វិធានការអប់រំផ្សព្វផ្សាយច្បាប់ ៤៣៩ទីតាំង,អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១១៥នាក់ (យានយន្ត ៧៨គ្រឿង)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ចន្ទទី១៨ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៧ ខែតុលា​​ ឆ្នាំ​២០២១​។ 

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១៖

វិធានការអប់រំផ្សព្វផ្សាយ ច្បាប់ ៤៣៩ទីតាំង 

អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១១៥នាក់ (យានយន្ត ៧៨គ្រឿង)

ការអនុវត្តវិធានការច្បាប់ (គ្មាន)

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) គ្មាន

២.ឃាត់យានយន្ត (គ្មាន)

៣.ពិន័យជាប្រាក់ (គ្មាន)។ 

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៨%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៨,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖ស​ តារា​


ចែករំលែក៖