ព័ត៌មានទាន់ហេតុការណ៍៖

ពហុកីឡាដ្ឋាន Nijmegen របស់ក្រុម Vitesse បានបាក់ស្រុតនៅពេលអ្នកគាំទ្រលោតអបអរសាទរ

ចែករំលែក៖

របារឈរនៅកីឡដ្ឋាន Nijmegen របស់ NEC បានបាក់ស្រុតកាលពីថ្ងៃអាទិត្យ ខណៈអ្នកគាំទ្រក្រុម Vitesse Arnhem បានអបអរជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលហុល្លង់ Eredivisie ក្នុងលទ្ធផល១ទល់០របស់ពួកគេ។

ខណៈដែលអ្នកគាំទ្របានលោតចុះឡើងដោយរួបរួមគ្នានៅចំពោះមុខកីឡាករ ការឈរលោតនោះបានធ្វើឲ្យរបាកីឡដ្ឋានបាក់ស្រុត ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ

លោក Hubert Bruls អភិបាលក្រុង Nijmegen បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយ ហើយបាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ការប្រកួតនោះ កីឡាករ Nikolai Baden Frederiksen រកបានគ្រាប់បាល់ឈ្នះនៅតង់ទី១

លោក Bruls បានប្រាប់កាសែតរបស់ប្រទេសហូឡង់ថា សំណាងល្អតាមដែលបានដឹងគ្មាននរណាម្នាក់រងរបួសទេ។ ខ្ញុំចង់បានការស៊ើបអង្កេតអំពីអ្វីដែលបានកើតឡើងនៅទីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ខ្សែការពារ Riechedly Bazoer របស់ក្រុម Vitesse បានប្រាប់ទូរទស្សន៍ NOS ថា “វាគួរឱ្យភ្ញាក់ផ្អើល។ សំណាងល្អអ្នកទាំងអស់គ្នាបានរួចជីវិត” ។

សហព័ន្ធកីឡាបាល់ទាត់ KNVB របស់ហូឡង់បាននិយាយថាពហុកីឡដ្ឋានមួយដែលគួរតែមានសុវត្ថិភាពកំពុងដួលរលំ នេះត្រូវតែស៊ើបអង្កេត អ្នកនាំពាក្យទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការស៊ើបអង្កេតលើឧបទ្ទវហេតុបែបនេះបាននិយាយថា ខ្លួនមិនទាន់ត្រូវបានសម្រេចចិត្តថាតើការស៊ើបអង្កេតនឹងត្រូវបើកឬយ៉ាងណានោះទេ

ក្រុម Vitesse ឡើងទៅឈរនៅលេខ៦បណ្តោះអាស្នក្នុងតារាងលីគកំពូលហុល្លង់ និងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Tottenham នៅ Premier League ក្នុងការប្រកួតពានរង្វាន់ Europa Conference League នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖