ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួន​ចោរលួចម៉ូតូ​ម្នាក់​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ២០២១ ភ្លាមៗកម្លាំងនគរបាលជំនាញ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយធ្វើ​សកម្មភាព​លួចម៉ូតូប្រជាពលរដ្ឋ​មួយគ្រឿង​ កាលពីយប់ថ្ងៃទី១៦ ខែតុលាថ្មីៗនេះ នៅចំណុចផែរូយ៉ាល់ ក្រុងព្រះសីហនុ។ 

បេី​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​ បានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ចែត វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

ប្រភពដដែល​ បន្តថា​ ជនសង្ស័យត្រូវបានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកព្រៃនប់ ឃាត់ខ្លួន បាននៅចំណុចឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ពេលដែលជនសង្ស័យ ជិះម៉ូតូដែលលួចបានបម្រុងគេចខ្លួន។​ ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-5056 (ផលនៃអំពើលួច) ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានកម្លាំងជំនាញនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖