ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកមិនប្រកាន់ស្ដាំបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរកាលពីវេលាម៉ោង ៤និង៣៨ នាទីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ លើផ្លូវបេតុង ស្ថិតក្នុងភូមិ រូបគោ សង្កាត់ព្រៃឆ្លាក់​ ក្រុងស្វាយរៀង ។

នគរបាលក្រុងស្វាយរៀងបានដឹងថាអ្អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ផាក នៅ  អាយុ ២៥ មុខរបរ កម្មករ​សំណង់ រស់ក្នុងក្រុងស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ​១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O.៣៨២៣ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះ បើកបរ​​ឈ្មោះ ឌឺ សុសក្តា  អាយុ ២១ ឆ្នាំ មុខរបរ កម្មករ​លើកអីវ៉ាន់ រស់នៅភូមិ ទទា សង្កាត់​ ចេក ក្រុង​ ស្វាយរៀង​ ខេត្ត ស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ​១២៥ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O.៣៨២៣ក្នុងទិសដៅ ​ពីជើងទៅត្បូងមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកEXCITER ពណ៌ ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ​១BQ.៦៣៥៧ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចដឹកអ្នករងរបួសមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។​

ចំណែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖