ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបានវាគ្រាន់ដល់ពេលគេទាន់ជាប់ខ្នោះល្មម! ជនទុច្ចរិតដែលញៀនរកសុីបែបនេះទោះបីជាប់គុកប៉ុន្មានដងក៏មិនរាងចាលដែរ

ចែករំលែក៖

   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានក្នុងករណីលួចទូរស័ព្ទដៃ ។ ករណីនេះសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង០៣ និង០០នាទីយប់ឈានចូលថ្ងៃទី១៩                                                                                                                                                          ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខខុនដូកូកូ ផ្លូវលេខ១០១៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ស្រស់ គីនីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បាន លួចយកទូរស័ព្ទដៃ១គ្រឿងម៉ាករៀលមី(មិនបានសម្រេច) ពីជនរងគ្រោះឈ្មោះ អុល ផាន្នី  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់៖ គ្មាន ចំណែកសម្ភារបន្សល់ទុកមានទូរស័ព្ទដៃ០១គ្រឿងម៉ាករៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖