ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​តាកែវ​ បេី​កកិច្ចប្រជុំពិភាក្សារលើនីតិវិធីនិងយន្តការដើម្បីអនុវត្តការងារប្រមូលដីនិងការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ចែករំលែក៖

ខេត្ត​តាកែវ៖​ លោក ឣ៊ូច ភា ឣភិបាល នៃគណៈឣភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២១នេះ​ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សា លើនីតិវិធីនិងយន្តការដើម្បីអនុវត្តការងារប្រមូលដីនិងការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រព័ន្ធ  zoom video conference ដែលរៀបចំទ្បើងនៅសាល ប្រជុំ អគាររដ្ឋបាលខេត្តតាកែវ ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ លោក ម៉ឹង វុធី ឣភិបាលរងខេត្ត លោកប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល  អភិបាលរងស្រុក  លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ។ 

កិច្ចប្រជុំនេះ​ ក្រោម​អធិបតីភាព​លោក បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ៕

ដោយ៖សហការី


ចែករំលែក៖