នៅពេលថ្ងៃក្តៅពពកស ប៉ុន្តែនៅពេលជិតភ្លៀងពពកបែរទៅជាពណ៌ខ្មៅប្រផេះ ឬខ្មៅងងឹត? ស្ថានភាពពពកខ្មៅមុនពេលភ្លៀង
អ្នកណាៗក៏ដឹងដែរ ប៉ុន្តែមិនមែនអ្នកណាក៏ដឹងទាំងអស់ដែរពីហេតុផលដែលពពកពណ៌សប្រែទៅជាពណ៌ខ្មៅពេលមេឃជិតភ្លៀង។
ចម្លើយនៅទីនេះគឺកម្រិតនៃកម្រាស់ពពកនឹងសម្រេចផ្លាស់ប្តូរពណ៌នៃពពក ។ នៅពេលពពកស្តើងនឹងមានពណ៌ស ហើយបើពពកកាន់តែក្រាស់នឹងប្តូរទៅជាពណ៌ប្រផេះឬខ្មៅ។ ទាំងនោះហើយគឺជា មូលហេតុដែលមុនពេលភ្លៀងពពកអូសមកមានពណ៌ប្រផេះហើយបន្តប្រែទៅជាខ្មៅងងឹត។
ពពកគឺជាការប្រមូលផ្តុំនៃដំណក់ទឹកល្អិតតូចៗឬគ្រីស្ថាល់ទឹកកកដែលអាចប្រែពណ៌ក្នុងពេលពន្លឺព្រះអាទិត្យចាំងចំ ត្រូវបានមើលឃើញដោយភ្នែកយើងថាជាពណ៌ស។ នៅពេលពពកស្តើងពន្លឺភាគច្រើននឹងឆ្លងកាត់ហើយយើងនឹងឃើញពពកពណ៌ស។
ក្នុងពេលដែលពពកប្រមូលផ្តុំកាន់តែក្រាស់ ផ្នែកបាតពពកតែងតែមានពណ៌ប្រផេះ ដោយសារតែពន្លឺព្រះអាទិត្យមិនអាចចាំងចូលដល់បាតនៃពពក ចំណែកផ្នែកខាងលើយើងមើលឃើញពណ៌ស។ នៅពេលមេឃជិតភ្លៀងពពកតែងតែប្រមូលផ្តុំដែលជាសញ្ញាបញ្ជាក់ឱ្យយើងបានដឹងថា មេឃជិតភ្លៀងហើយ ដំណក់ទឹកល្អិតប្រមូលកាន់តែក្រាស់ ពេលពន្លឺថ្ងៃមិនដល់កាន់តែខ្មៅងងឹត ហើយទឹកក៏ធ្លាក់ចុះមកតែម្តង៕ ដោយ៖ធីរីណា
ប្រភពរូបថត៖docbao.vn