ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជានឹង ដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០.០០០.០០០ ដុល្លារអាមេរិក (ហាសិបលានដុល្លារអាមេរិក) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាពេលព្រឹកនៃថ្ងៃ ដេញថ្ងៃជាក់ស្តែង។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក របស់ធនាគារជាតិនៃកម្ពុជា។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករ ប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាម កាលបរិច្ឆេទខាងលើ តាមការគួរ៕
ដោយ ៖ សិលា