ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌមានជ័យ បន្តចុះបាញ់លាងសំអាតផ្លូវចំនួន ២ខ្សែ ក្នុង​មូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការដឹកនាំផ្ទាល់ពីសំណាក់ពី លោក ពេជ្រ កែវមុនី អភិបាល​ នៃ​គណៈអភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង​ ៨​ និង៣០នាទីព្រឹក​ថ្ងៃអង្គារ ១៣កើត ខែ អស្សុជ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យ​លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ការិយាល័យសាធារណការខណ្ឌ បន្តចុះបាញ់លាងសំអាតផ្លូវ ចំនួន ២ខ្សែក្នុងមូលដ្ឋានរបស់ខ្លួន។ 

លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា​ ការចុះបាញ់លាងសំអាតផ្លូវ ចំនួន ២ខ្សែនោះ​ រួមមាន​៖

១. តាមបណ្តោយមហាវិថី សម្តេច តេជោ (ផ្លូវ ៦០ម៉ែត្រ)ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ។ 

២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុននាង (ផ្លូវ ៣០ម៉ែត្រ) ក្នុងការចុះបាញ់ និងលាងសម្អាតផ្លូវនេះដែរបានប្រើប្រាស់ រថយន្ត បាញ់ទឹក របស់សាលាខណ្ឌ ចំនួន ០២គ្រឿង , សាស៊ើ ចំនួន ០១គ្រឿង , រថយន្ត បោសសំអាតផ្លូវ ចំនួន ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹករបស់ មន្ទីរសាធារណៈការ រាជធានីភ្នំពេញចំនួន ០៤គ្រឿងផងដែរ៕

ដោយ៖ស​ តារា​


ចែករំលែក៖