ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត ភក្ត្រា ៖ គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ពិភពលោកបានចាត់ប្រភេទគោព្រៃជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ លោករដ្ឋលេខាធិការ បានបន្តថា, នៅក្នុងតំបន់មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃដែលជាប្រភេទសត្វក្រជើងចម្ពាមបានផុតពូជនៅប្រទេសកម្ពុជាទៅហើយ។ កាលពីសម័យអាណានិគមបារាំង មានការថតខ្សែភាពយន្តឯកសារបង្ហាញពីគោព្រៃក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលគេឃើញសម្បូណ៌នៅតំបន់ទេសភាពខ្ពង់រាបខាងកើតដូចជាខេត្តមណ្ឌលគិរីជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀតដូចជានៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ សត្វគោព្រៃជាសត្វស្លូតដែលរស់នៅជាហ្វូង លាយជាមួយហ្វូងសត្វទន្សោង ខ្ទីង និងប្រើស។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា«និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា»៕

ដោយ ៖ សិលា


ចែករំលែក៖