ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចុះឈ្មោះបោះឆ្នោត និងដាក់ចេញទិសដៅជម្រុញការចុះឈ្មោះបោះឆ្នោតនៅតាមភូមិ និងតាមខ្នងផ្ទះរបស់ស្រុកពារាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ និងដាក់ចេញទិសដៅជំរុញការចុះឈ្មោះបោះឆ្នោតនៅតាមភូមិ និងតាមខ្នងផ្ទះរបស់ស្រុកពារាំងខេត្តព្រៃវែង។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖