ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៦ខ្នង ដែលពិធីនេះធ្វើឡើងនៅវត្តមង្គលបពិត្រ (ហៅវត្តក្តុល) ស្ថិតនៅភូមិព្រៃមនោ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ៦គ្រួសារនាពេលនោះគឺក្នុងមួយគ្រួសារទទួលបានផ្ទះ១ខ្នងអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រីទឹកស៊ីអ៉ីវ១យួរ ភួយ១ សារុង១ ក្រមា១ មុង១ សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន ៥០,០០០រៀល។
រីឯសម្ភារដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា២០,០០០រៀល និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបសេដ្ឋ ឧបត្ថម្ភ សម្ភារផ្ទះបាយ ៕
ដោយ៖ ចន្ទ លីហ្សា