ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងឡើងជិះយន្តហោះចម្បាំងផលិតនៅក្នុងស្រុក

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអុីន បានអំពាវនាវបង្កើនសកម្មភាពអភិវឌ្ឍន៍ផលិតអាវុធការពារជាតិ ដើម្បីជួយឲ្យប្រទេសនេះ ក្លាយជាប្រទេសមានវិស័យឧស្សាហកម្មការពារជាតិលំដាប់ពិភពលោក។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីមូនជេអុីន បានប្រកាសនៅក្នុងពិធីតាំងពិព័រណ៌សម្ភារៈការពារជាតិ និងអាកាសចរណ៍ អន្តរជាតិទីក្រុងស៊ីអ៊ូឡ(ADEX)។
នៅថ្ងៃទី ២០ខែតុលានេះ ប្រធានាធិបតីមូនជេអុីន បានឡើងជិះយន្តហោះចម្បាំងផលិតនៅក្នុងស្រុកប្រភេទ FA-50 ជាប្រភេទយន្តហោះចម្បាំង ផលិតនៅក្នុងស្រុក ។

នៅក្នុងសុន្ទរកថា លោក មូនជេអុីន បានបញ្ជាក់ថា ការអភិវឌ្ឍន៍សព្វាវុធការពារជាតិគឺជាការចាំបាច់ ដើម្បីពង្រឹងសន្តិភាព នៅឧបទ្វីបកូរ៉េ។
ទន្ទឹមនឹងនោះ លោកមូន ជេអុីន បានបញ្ជាក់ថាវិស័យឧស្សាហកម្មការពារជាតិ របស់កូរ៉េខាងត្បូងអាចនាំមុខនៅលើពិភពលោក ។ លោកបានសរសេរដល់យន្តហោះចម្បាំង FA-50 ជាយន្តហោះចម្បាំងល្បឿនលឿនផលិតក្នុងស្រុកដំបូងរបស់កូរ៉េខាងត្បូង គឺជាក្តីសង្ឃឹមសម្រាប់ការលក់ទៅក្រៅប្រទេស។
ជាមួយគ្នានេះដែរកូរ៉េខាងត្បូងនឹងចំណាយប្រាក់កើនឡើង៤ដង សម្រាប់វិស័យយោធាគិតត្រឹមឆ្នាំ២០២៦ ។ ពិធីតាំងពិព័រណ៌ ADEX ចាប់ផ្តើមនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ខែតុលា ក្នុងទីក្រុង Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ដោយមានក្រុមហ៊ុនចំនួន៤៤០ចូលរួម មកពី២៨ប្រទេស ៕ដោយ៖ធីរីណា

រូបថត៖Yonhab


ចែករំលែក៖