ប្រទេសអូស្រា្តលី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអូស្ត្រាលី បានចេញសេចក្តីជូនដំណឹង ស្តីអំពី Vaccination Certificate ដើម្បីអាចធ្វើដំណើរចូលប្រទេសអូស្រា្តលី។ នេះបើយោងតាមអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី សូមជម្រាបដល់សិស្ស-និស្សិតនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬស្នាក់នៅប្រទេសអូស្ត្រាលីថា ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីជូនដំណឹងថា ប្រទេសអូស្ត្រាលីគ្រោងចាប់ ផ្តើមបើកព្រំដែនអន្តរជាតិឡើងវិញបន្តិចម្តងៗចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ។ អ្នកដំណើរដែលមកដល់ព្រលានយន្តហោះអូស្ត្រាលី ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ១.) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ(Fully vaccinated-២ដូស) នៅប្រទេសអូស្ត្រាលីត្រូវបង្ហាញ Australian International Covid-19 Vaccination Certificate. ២.) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងនៅប្រទេសផ្សេង ត្រូវបង្ហាញ Covid-19 Vaccination Certificate ដែលមានទម្រង់និងបំពេញលក្ខខណ្ឌ ដូចតទៅ៖
• Certificate នេះត្រូវចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬភ្នាក់ងារដែលមានការទទួលស្គាល់ពីប្រទេសនោះ
• Certificate ត្រូវធ្វើជាភាសាអង់គ្លេស ឬអមដោយលិខិតបកប្រែភាសារអង់គ្លេសមានការបញ្ជាក់ត្រឹមត្រូវ
. ខ្លឹមសារក្នុង Certificate នេះ យ៉ាងហោចណាស់ត្រូវមាន ៖
– name as it appears in the traveler’s passport
– either date of birth or passport number
– the vaccine brand name, and
– the date of each dose or the date on which a full course of immunization was completed សូមជម្រាបថា: Paper and digital certificates មានតម្លៃស្មើគ្នា។ អ្នកដំណើរដែលត្រូវទទួលស្គាល់ថាបាន ចាក់វ៉ាក់សាំងពេញលេញ គឺសំដៅលើ Certificate របស់គាត់មានបញ្ជាក់ប្រភេទវ៉ាក់សាំងដែលមានការទទួលស្គាល់ពី Australia’s Therapeutic Goods Administration(TGA)។ បច្ចុប្បន្នប្រភេទវ៉ាក់សាំងនិងចំនួនដូសរួមទាំងគម្លាតន ការចាក់ដែលទទួលស្គាល់ពី TGA មាន៖
. Two doses at least 14 days apart of: – AstraZeneca Vaxzevria
– AstraZeneca COVISHIELD
– Pfizer/Biontech Comirnaty
– Moderna Spikevax
Sinovac Coronavac
• Or one dose of Janssen-Cilag COVID Vaccine
ដោយឡែកវ៉ាក់សាំងប្រភេទផ្សេងដែលពុំមានឈ្មោះខាងលើ រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាហើយនឹងជូន ដំណឹងពីការសម្រេចនៅពេលក្រោយ។ អ្នកដំណើរដែលចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញលុះត្រាតែការចាក់ដូសចុង ក្រោយ(ដូសទី២) ធ្វើឡើងយ៉ាងតិច៧ថ្ងៃ នៅមុនថ្ងៃចេញដំណើរ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងស្ថានទូត Email: camembauscitalc.gov.kh Tel: (+61) 262 738 064 / 262 735 867 ។
អាស្រ័យហេតុនេះ សូមបងប្អូនសិស្ស-និស្សិតនិងប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបតាមការគួរ៕
ដោយ ៖ សិលា