ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​ឃាត់​ជ​ន​សង្ស័យ​ម្នាក់​​ករណីរក្សាទុក​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​ព្រះវិហារ​ ៖​ កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០២១វេលាម៉ោង៩និង២២នាទី បន្ទាប់​ពី​រកឃេីញថាជននេះ​បានរក្សា​ទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិ​ឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ជនសង្ស័យដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ឈ្មោះ មុំ សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ចំពោះ​វត្ថុតាងដែលបានចាប់យករួមមាន៖​ សារធាតុញៀនចំនួន០៥កញ្ចប់ ទូរស័ព្ទ​ ចំនួន​០១គ្រឿង ជញ្ជីងចំនួន០២ គ្រឿង សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

គេកត់​សម្គាល់​ឃើញ​ថា​ ក្រោម​ការដឹកនាំ​របស់លោក​ឧត្ដមសេនីយ៍ទោ​ស្នង​ការ​ គឺមិន​បន្ធូរ​ដៃ​ចំពោះ​អ្នក​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​ខុសច្បាប់​ជាដាច់ខាត​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖