ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃខេត្តត្បូងឃ្មុំបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងវត្ថុតាងនាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី ព្រោះតែល្មេីសំនឹងច្បាប់លួចប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឱ្យដឹងថា ពួកគេទាំងពីរនាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥:៥០នាទី ខណ:កម្លាំងចុះល្បាតក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ហេីយប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចចម្ការកៅស៊ូស្ថិតក្នុងភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ចាន់ ស៉ីថា ភេទប្រុស អាយុ៥៦ឆ្នាំនៅភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ និងឈ្មោះ ដន បូរី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន ៖ ម៉ូតូចំនួន០២គ្រឿង, មាន់ងាប់ចំនួន០១ក្បាល, ហាន់តោ០១, កន្ត្រកដាក់មាន់ចំនួន០៣។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ វណ្ណៈ