ព័ត៌មានទាន់ហេតុការណ៍៖

ឈុតតំណាងជាតិដ៏ស្រស់ស្អាត ទាំង៧ ក្នុងកម្មវិធីប្រកួត កញ្ញាឯកចក្រវាឡកម្ពុជា២០២១

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់ការច្នៃឈុតតំណាងជាតិសម្រាប់ការចូលរួមកម្មវិធីប្រកួតសម្រស់ដ៏ធំសម្បើមគឺកម្មវិធីកញ្ញាឯកចក្រមវាឡកម្ពុជា ២០២១ ។ ការប្រកួតបឋមដែលត្រូវបានឡើងនៅរាត្រីថ្ងៃទី២១ ខែតុលានេះបានធ្វើឡើងហើយបន្ទាប់ពីកម្មវិធីបានប្រកាសបង្ហាញបេក្ខភាពដែលពោរពេញដោយសក្កដានុពល មានរូបសម្រស់ស្រស់សោភា និងចំណេះដឹងពេញលេញ ទាំង១៩រូប។អ្វីដែលគេចាប់អារម្មណ៍ផងដែរនោះគឺឈុតតំណាងជាតិដែលត្រូវបានច្នៃបានយ៉ាស្រស់ស្អាតទាក់ទាញខ្លាំងនិងបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរផងដែរ។ ខាងក្រោមនេះគឺជាឈុតំណាងជាតិទាំង៧ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននោះគឺទី.១. គ្រងដោយបេក្ខភាពពាក់ស្លាកលេខ៣កញ្ញា ឡូយ ចាន់រស្មី។ ឈុតទី២ ត្រូវបានគ្រងដោយបេក្ខភាពពាក់ស្លាក់លេខ៤កញ្ញាព្រំស្រីនាថ។ ឈុតទី៣បេក្ខភាពពាក់ស្លាកលេខ៥កញ្ញា ឆុន ស្រីណែត។ ឈុតទី៤ ដែលយើងពេញចិត្តផងដែរនោះគឺបេក្ខភាពពាក់ស្លាកលេខ១១ កញ្ញា រិទ្ធិ នីសា។ឈុតទី៥ ដែលមានការចាប់អារម្មណ៍ផងដែរនោះគឺបេក្ខភាពពាក់ស្លាកលេខ១៣ គឺកញ្ញា សង សុភ័ក្រ។
ឈុតទី៦ ដែលមានភាពទាក់ទាញផងដែរនោះគឺពីបេក្ខភាពពាក់ស្លាកលេខ១៥ កញ្ញា ងិន ម៉ារ៉ាឌី និងឈុតទី៧ចុងក្រោយដែលមានការពេញចិត្តគឺពីបេក្ខភាពពាក់ស្លាកលេខ១៧ កញ្ញា មឿង បណ្ឌិតបរមី។ ឈុតដែលបានក្លាយជាឈុតលេចធ្លោរបំផុតគឺឈុតដែលមានឈ្មោះថា វប្បការិកា ចត្វានិមិត្ត ដែលច្នៃដោយយុវជន ស៊ី ស័ក្កិបូរិន ហៅទឹកគ្រឿង។
ទោះយ៉ាងណានេះគ្រាន់តែជាការយល់ឃើញរបស់សារព័ត៌មានយើងតែប៉ុណ្ណោះ ក៏នៅមានឈុតដែលត្រូវបានច្នៃឡើងដោយកូនខ្មែរ១២ផ្សេងទៀតក៏មានភាពស្រស់ស្អាតទាក់ទាញនិងមានភាពស្រស់ស្អាតដោយឡែកៗពីគ្នាផងដែរ។
គួរបញ្ជាក់ដែរថាកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា គឺជាកម្មវិធីប្រកួតសម្រស់ចុងក្រោយសម្រាប់ឆ្នាំ២០២១នេះ បន្ទាប់ពីកម្មវិធីកញ្ញាឯកមួយចំនួនទើបនឹងបញ្ចប់ការប្រកួតកាលពីពេលថ្មីៗកន្លងទៅនេះដោយបានស្វែងរកឃើញបេក្ខភាពតំណាងឲ្យកម្ពុជាច្រើនរូបដើម្បីត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្តរជាតិ។ កម្មវិធីនឹងត្រូវធ្វើឡើងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២១នេះ ដែលគេរំពឹងថាកម្មវិធីនេះនឹងអាចរកឃើញបេក្ខភាពឆ្នើមសាកសមទៅនឹងម្ចាស់មកុដនិងជាបេក្ខភាពដំណាងឲ្យកម្ពុជាចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡលើកទី៧០លើឆាកអន្តរជាតិ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖