ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ផ្ទះខាងលើនេះ មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ សាងសង់ពីឈើខាងលើ និងបន្ទប់ថ្មក្រោម ដែលមានម្ចាស់ឈ្មោះផាន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុម្ចាស់ផ្ទះខាងលេីបានចាក់សោផ្ទះទុកចោលហើយចេញទៅធ្វេីការបាត់អស់ទៅ។ លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែមានអគ្គិភ័យឆាបឆេះផ្ទះនោះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ តែដោយសារតែគ្រប់គ្រងមិនបានក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ តែដោយសារអណ្តាលភ្លេីងឆេះខ្លាំងអគ្គិភ័យបានលេបត្របាក់ផ្ទះខាងលេីរួមទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង។
ជំហានដំបូងសមត្ថកិច្ចសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖សុខាសែនជ័យ