ភ្នំពេញ៖ នាថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ក្រសួងកិច្ចការនារី បានធ្វើតេស្តរហ័សលើកទីពីរ បន្ទាប់ពីឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌជូន លោកស្រី លោកថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួនប្រមាណ ៣០០នាក់ ។ ព្រឹត្តិការណ៍នេះរៀបចំ ដោយ នាយកដ្ឋានរដ្ឋាបាលបុគ្គលិក សហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព ដឹកនាំដោយ លោក ម៉ី ហ៊ុល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈគមាធិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរ៉ុសកូវីដ-១៩ របស់ ក្រសួងកិច្ចការនារី ។
ពេលធ្វើតេស្ត មន្រ្តីគ្រប់រូបបានគោរពតាមគោលការណ៍ ៣កុំ (កុំជួបជុំគ្នា កុំចូលកន្លែងបិទជិត កុំនៅជិតគា្ន ឬចាប់ដៃគ្នា) ៣ការពារ (ពាក់ម៉ាស់ អនាម័យនឹងអាកុល រក្សាគម្លាត) បានយ៉ាងខ្ជាប់ខ្ជូន ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២២ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៤៨នាក់ (ឆ្លងសហគមន៌: ១២៦ និង នាំចូល: ២២) និងមានជាសះស្បេីយ ៣២៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៥០០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១២៣៨៣នាក់ និង ស្លាប់ថ្មី ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ ២៧១៥នាក់ ។ សូមបន្តអនុវត្ត: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2577333 ស្មេីនឹង 151697 ក្នុង១លាន នាក់ ៕
ដោយ៖ សិលា