ភ្នំពេញ៖ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័យ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បន្តចុះត្រួតពិនិត្យ និងវាយតម្លៃនូវសាលារៀន(រដ្ឋ)កម្រិតបឋមសិក្សា ចំនួន ០៣ទីតាំងមាន៖
១- សាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
២- សាលាបឋមសិក្សា សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
៣- សាលាបឋមសិក្សា ភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ដើម្បីគ្រោងបើកដំណើរការឡើងវិញនៅសាលាបឋម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះបាន គណះនាយក នាយិកា សាលា ត្រូវត្រៀមលក្ខណះសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និង ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន រួមទាំងអនុវត្តន៍វិធានការសុខាភិបាលអោយបានជាប់ជាប្រចាំផងដែរ៕
ដោយ៖សហការី