ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូស្លាប់​ ម្នាក់​ របួសធ្ងន់​ស្រាល​៣​នាក់​

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ មនុស្ស​ម្នាក់​ស្លាប់​ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពកាលថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១០​និង​២៥​នាទី​ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ចន្លោះ​បង្គោល៣៣៦.៣៣៧​ក្នុងភូមិ​ទួលរ​វៀង​ ឃុំ​ល្វា​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បានឲ្យដឹង​ថា​  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស្ករ​ ប្រភេទ​ទេសចរណ៍​(២៥​កៅអី​)​ ស្លាក​លេខ​ កំ​ពង់ចាម​ 3B-0422​ (​អ្នកបើកបរ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​)​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។ លុះមកដល់ចំណុចកើតហេតុបាន​បុក​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ 1B.4497​ បើកបរ​ដោយ​ឈ្មោះ​ ព្រឿ​ត​ ប្រា​ង​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ត្រុំ​ ឃុំ​ពពេល​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ដឹក​មនុស្ស​ពីរ​នាក់​ ១.​ ឈ្មោះ​ញឹ​ប​ សុផល​ ភេទ​ស្រី​ អាយុ​ ៣២​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ ២.​ឈ្មោះ​ រើ​ន​ កញ្ញា​ អាយុ​ ០៣​ឆ្នាំ​ ត្រូវជា​កូន​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ពេលនោះបាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុងដា​ឌ្រី​ម​ ផលិត​ ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1M​ .2465​ បើកបរ​ដោយ​ឈ្មោះ​ រ៉​ន​ ស៊ី​វែ​ន​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ខ្ចាស់​ ឃុំ​សំបួរ​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប​ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ (​បើក​ខាង​មុខ​)​។​

​ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​ បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ទៅ​ដល់​ឃុំ​ព្រៃ​ជ្រូក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ទើប​ទុក​រថយន្ត​ចោល​ ហើយ​អ្នកបើកបរចុះ​រត់គេច​ខ្លួន​បាត់​ ។​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះនេណ្តាលឲ្យស្លាប់​មនុស្ស​ចំនួន​ ០១​នាក់​ ឈ្មោះ​ ព្រឿ​ត​ ប្រា​ង​ និង​របួសធ្ងន់​ស្រាល​ចំនួន​ ០៣​នាក់​ :​ ១.​ឈ្មោះ​ ញ៉ិ​ប​ សុផល​ រង​របួស​ (​ធ្ងន់​)​ ២.​ឈ្មោះ​ រ៉​ន​ ស៊ី​រែ​ន​ របួស​ (​មធ្យម​)​ ៣.​ឈ្មោះ​ រើ​ន​ កញ្ញា​(​ស្រាល​)​ ខូចខាត​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ (​ ស្រាល​ ០១​គ្រឿង​ និង​ធ្ងន់​ ០១​គ្រឿង​)​ និង​រថយន្ត​ ០១​គ្រឿង​(​ ស្រាល​)​ ។​

​លោក​វរសេនីយ៍ឯក​ អធិការ​ស្រុក​ពួក​បាន​បញ្ជាក់​បន្ថែម​ថា​ :​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​អ្នក​រថយរថយន្តបើកបរ​ក្នុង​ល្បឿន​លឿន​ មិន​ប្រកាន់​ស្តាំ​ ។​

​ក្រោយ​កើតហេតុ​ កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ល្វា​ បាន​ចុះ​វាស់វែង​និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ ហើយ​ធ្វើការ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​ ។​ ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​ទៀត ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖