ព័ត៌មានទាន់ហេតុការណ៍៖

ចំណាប់អារម្មណ៍របស់គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ក្រោយការប្រកួតជាមួយហុងកុង(កម្ពុជា 4-2 ហុងកុង )

ចែករំលែក៖

ភ្នំពេញ៖ ចំណាប់អារម្មណ៍របស់គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ក្រោយការប្រកួតជាមួយហុងកុង ក្នុងពានរង្វាន់ AFC U23 Asian Cup Qualifiers កម្ពុជា 4-2 ហុងកុង , “ទាំងអស់គ្នាដេីម្បីកម្ពុជា” !

ចំណាប់អារម្មណ៍របស់គ្រូបង្គោលបានថ្លែងថា, លទ្ធផលដែលយើងទទួលបានជ័យជំនះនេះ គឺព្រោះតែយើង ព្យាយាមរក្សាបាល់ ដូចតាមអ្វីដែលយើងបានអនុវត្តក្នុងការ ហ្វឹកហាត់។

ការរបូត២គ្រាប់នៅតង់ទីពីរ បណ្តាលមកពីការផ្លាស់ប្ដូរ កីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាករ ថ្មីៗខ្លះ តែការផ្លាស់ប្ដូរនេះអាចឲ្យយើងដឹងថា យើងត្រូវកែ សម្រួលបែបណា សម្រាប់ជំនួបជាមួយជប៉ុនរយៈពេល២ថ្ងៃ ខាងមុខទៀតនេះ។

សូមបញ្ជាក់ថា, យោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងទឹសស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា 

#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា ,ក្រុមគោព្រៃជំទង់កម្ពុជា យកឈ្នះ U23 ហុងកុង ៤-២ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup 2022។

 ផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) បានបន្តថា, ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម U23 ហុងកុង ដោយលទ្ធផល ៤-២ ក្នុង​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers ពូល K នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន នៅ​រសៀល​ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០២១ នេះ៕

ដោយ ៖ សិលា


ចែករំលែក៖