ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺ កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែងនិង ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច  ផ្លូវ៥៩៨  សង្កាត់ច្រាំងចំរេះ១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ។

១/ឈ្មោះ វ៉ាន់ ប៊ុនធឿន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។  

២/ ឈ្មោះ វ៉ាន់ ភក្តី ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ កណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ 

៣/ ឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ៦ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។                                                                               – សម្ភារ:ដកហូតរួមមាន ៖ 

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៥ កញ្ចប់ (ជារបស់ជនសង្ស័យឈ្មោះ វ៉ាន់ ភក្តី) ។

 ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖