ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង និងឃុំគោកត្រប់ ដែលបាននិងកំពុងមមាញឹកក្នុងការចូលរួមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ 

ក្នុងឱកាសនោះផងដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភដល់ឃុំនីមួយៗថវិកាចំនួន ២,៦០០,០០០រៀល។ បន្ទាប់មក លោក និងសហការី បានអញ្ជើញទៅចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារដែលទើបទទួលមរណភាពចំនួន ១៥គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុងមួយគ្រួសារៗចំនួន ២០០,០០០រៀល ដោយឡែកក្រុមគ្រួសារនៃសពលោក យូ រ៉ាន់ បច្ច័យចំនួន ៨០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,០០០,០០០រៀល៕

ដោយ ៖ សិលា


ចែករំលែក៖