ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ប្រាប់អំពី ,ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:៣០ព្រឹក ដូចជា ៖
១-ច្រកក្បាលស្ពាន ទឹកអូរស្រក ០.២ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ ។
២-ច្រកអូរល្ងុង ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត ។
៣-ច្រកអូរបីជាន់ ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកអូររជ្រៅ ។
៤-ច្រកអូរកំបុត ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ។
ស្ថានភាព ច្រកទឹកទាំង០៤ ស្ថានភាពស្រែ ស្រូវ ផ្ទះ ពុំទាន់លិចលង់ទេ។
៥-ជំនន់វាលសែសិន ស្ថានភាពទឹកនឹង សរុប ០.៨ម៉ែត្រ។
សូមជម្រាបជូនផងដែរថា, ទឹកជំនន់គឺជាគ្រោះមហន្តរាយ ដែលបណ្តាប្រទេសលើពិភពលោកតែងតែជួប មិនមែនមានតែកម្ពុជាទេ សំខាន់ពេលវាកើតឡើងហើយយើងចេញមុខប្រឈមដោះស្រាយនិងគ្រប់គ្រងសភាពការណ៍ទាន់ពេលវេលាដើម្បីផ្តល់ភាពកក់ក្តៅជូនអ្នកដែលរងការប៉ះពាល់ មានបានបើកភ្នែកមើលទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំង និងយុវជន រួមគ្នាបែបណាខ្លះ ហេតុអីមិនលើកមកនិយាយផង ?
ដូច្នេះសូមកុំយករឿងទឹកជំនន់មករិះគន់ជាតិរបស់ខ្លួនតាមរយៈភាពអគតិរបស់អ្នកឯងនោះ។ នេះជាការថ្លែងរបស់លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកំពុងចុះសហការណ៍ជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃចុងក្រោយនេះ។ លោកបន្តថា, ស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែតបានស្រកចុះរយៈពេល២ថ្ងៃហើយ ។
នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា, ទឹកបានស្រកចុះវិញហើយ ។ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នៅតែបន្តការប្រុងប្រយ័ត្ន និងកំពុងចុះពិនិត្យជាក់ស្តែងដើម្បីធ្វើការវាយតម្លៃ ក្នុងការរៀបចំជូនប្រជាពលរដ្ឋដែលនៅទីទួលសុវត្ថិភាព ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ៕
ដោយ៖ សុខ ខេមរា