ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីបញ្ជាក់ថា ការផ្តល់សិទ្ធិដល់ស្ត្រីគឺបញ្ហាចាំបាច់ត្រូវតែធ្វើនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងការបរទេសម៉ាឡេស៊ី លោក Kamaruddin Jaafar បានឱ្យដឹងថា ប្រទេសតំបន់អាស៊ានមួយនេះនឹងសហការជាមួយបណ្តាប្រទេសជាសមាជិក នៃកិច្ចសហប្រតិបត្តិការ OIC ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្ត្រីអាហ្វហ្គានីស្ថាន។
មានប្រសាសន៍នៅក្នុងសភា ម៉ាឡេស៊ី លោក Kamaruddin Jaafar បានបញ្ជាក់ថា ការផ្តល់អំណាចដល់ស្ត្រីគឺជាបញ្ហាដែលត្រូវតែធ្វើនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ លោកបន្តទៀតថា មុនពេលក្រុមតាលីបង់ឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF ដែលបានប្រកាសកាលពីខែសីហាថា ប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅបាតតារាងនៃប្រទេសដែលមានគម្លាតស្ត្រីនិងបុរស។
បើទោះបីអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំកន្លងមក ប៉ុន្តែ ស្ថានភាពស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនមានការកែប្រែនោះឡើយ។
កាលពីថ្ងៃទី២៦ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Saifuddin Abdullah បានតែងតាំង លោក Ahmad Azam Ab Rahman ជាគណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យ IPHRC នៃអង្គការ OIC ធ្វើជាទីប្រឹក្សាក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន។
នៅពេលក្រុមតាលីបង់ឡើងកាន់អំណាចថ្ងៃទី១៥ខែសីហា ក្រុមនេះបានសន្យាថានឹងផ្តល់តំណែង ឱ្យស្ត្រីនៅក្នុងជួររដ្ឋាភិបាល ។ ប៉ុន្តែក្នុងពេលបង្កើតរដ្ឋាភិបាលក្រុមតាលីបង់មិនបានផ្តល់តំណែងណាមួយឱ្យស្ត្រីនោះឡើយ៕ ដោយ៖ធីរីណា

រូបថត៖EPA-EFE

រូបថត៖AP


ចែករំលែក៖