លោក Ole Gunnar Solskjaer ប្រហែលជាបានគ្រប់គ្រង Man United មួយរយៈចុងក្រោយនេះ ខណៈដែលថ្នាក់ដឹកនាំរបស់ក្លិបពិចារណាលើតួនាទីរបស់គាត់។
សារព័ត៌មាន Manchester Evening News យល់ថា ថ្នាក់ដឹកនាំរបស់ក្លិបកំពុងផ្តល់ការពិចារណាយ៉ាងម៉ត់ចត់ក្នុងការបណ្តេញលោក Solskjaer មុនពេលការប្រកួតបន្ទាប់របស់ Man United នៅ Tottenham នៅថ្ងៃសៅរ៍ហើយក្លិប Man United មិនទាន់ច្បាស់លាស់ក្នុងការឆ្លើយតបចំពោះការធ្វើអត្ថាធិប្បាយអំពីតួនាទីរបស់អ្នកចាត់ការទូទៅរូបនេះនៅឡើយទេ។
ក្រុម Manchester United បានរងបរាជ័យ៥ដងក្នុង៩ប្រកួតចុងក្រោយរបស់ពួកគេ និងគ្មានការឈ្នះសោះក្នុងការប្រកួត Premier League ៤លើកចុងក្រោយរបស់ពួកគេ។ ការចាញ់ក្រុម Liverpool ៥-០ កាលពីថ្ងៃអាទិត្យ គឺជាបរាជ័យក្នុងផ្ទះដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ ManUnited ក្រោមស្នាដៃគូប្រជែងដ៏ធំបំផុតរបស់ពួកគេ។
ជាមួយគ្នានេះអតីតគ្រូបង្វឹក Inter Milan និង Chelsea លោក Antonio Conte បើកចំហរក្នុងការចូលកាន់តំណែងជំនួសលោក Solskjaer ប៉ុន្តែក្លិបនេះមិនទាន់ប្រកាសជាផ្លូវការនោះទេ ខណៈដែលលោក ZinedineZidane ដែលជាគ្រូបង្វឹកម្នាក់ទៀតក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខតំណែងនេះផងដែរ។ ជាមួយគ្នានេះអ្នកចាត់ការផ្សេងទៀតដែលអាចមកដឹកនាំក្រុមបិសាចក្រហមខាងមុខមានដូចជាលោក Brendan Rodgers, Mauricio Pochettino, Erik Ten Hag, Laurent Blanc, Massimiliano Allegri, Rafael Benitez, Gareth Southgate, Julian Nagelsmann ជាដើម ៕
ដោយ៖ ភារៈ(រូបភាព ៖ Manchester Evening News)