ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត ភក្ត្រា ៖ សត្វខ្សឹប ឬក្ងោកទេព បក្សីដ៏កម្រនិងជិតផុតពូជបំផុតនៅលើពិភពលោកនៅសល់តិចជាង ៥០០ ក្បាលក្នុងនោះកម្ពុជាមានចំនួន ១០៤ ក្បាល

ចែករំលែក៖

 

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១  លោក នេត  ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា, សត្វខ្សឹបជា​ប្រភេទ​សត្វ​ចុះបញ្ជី​ជា​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។ 

លោកបន្តថា, វារស់នៅតំបន់​វាលស្មៅ មាន​ដើមកំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ប្រទេស​កម្ពុជា និង​ក៏​ធ្លាប់​មាន​នៅ​វៀតណាម​ផងដែរ​។ បច្ចុប្បន្ន គេបាន​ប៉ាន់ប្រមាណ​ថា សត្វខ្សឹបនៅលើពិភពលោកមាន​ចំនួន​តិចជាង ៥០០ ​ក្បាល​។ 

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ទៀតថា, ចំនួន​សត្វខ្សឹប​នៅ​កម្ពុជា បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​កំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​មាន​វត្តមាន​ភាគ​ច្រើន​នៅក្នុង​ខេត្តកំពង់ធំ មាន​តិចតួច​នៅក្នុង​ខេត្ត​សៀមរាប និង​មាន​តិចតួច​បំផុត​នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ តាមរយៈ​ទិន្នន័យ​ជំរឿន​ឆ្នាំ ២០១៨ កម្ពុជានៅសល់សត្វខ្សឹបចំនួន ១០៤ ​ក្បាល​៕

ដោយ ៖ សិលា


ចែករំលែក៖