កីឡាករ Mohamed Salah ចង់បានកិច្ចសន្យាដ៏អស្ចារ្យមួយក្នុងតម្លៃ 500,000 ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តនៅ Liverpool ។ នេះបើយោងតាម Football Insider ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានអះអាងពេលដែលគាត់ជជែកជាមួយម្ចាស់ Fenway Sports Group កាលពីសប្តាហ៍មុនដោយទទូចថាគាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ Anfield។ ប្រភពមួយរបស់ Liverpool បានប្រាប់ Football Insider ថា ម្ចាស់ក្លិបដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងត្រូវចំណាយពេលយ៉ាងយូរដើម្បីរក្សាតារាឆ្នើមរបស់ពួកគេបន្ទាប់ពីមានការចរចាថ្មីមួយ។
ប្រធានក្លិប Liverpool បានឲ្យដឹងថា ពួកគេមិនត្រឹមតែចង់ធ្វើឱ្យ Salah វ័យ២៩ឆ្នាំមានភាពសុខស្រួលជាកីឡាករដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដើម្បីរក្សាគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញគាត់ឱ្យក្លាយជាអ្នករកចំណូលបានច្រើនជាងគេលើពិភពលោកផងដែរ។
គេជឿថា អ្នកតំណាងរបស់ Salah គឺ Ramy Abbas ចង់បានកិច្ចព្រមព្រៀងដែលមានតម្លៃ 500,000 ផោនក្នុងមួយសប្តាហ៍សម្រាប់ខ្សែប្រយុទ្ធ។ គាត់បានពង្រឹងការចរចារបស់គាត់បន្ថែមទៀតជាមួយនឹងការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងជ័យជម្នះ ៥-០ របស់ Liverpool នៅលើទឹកដី Man United កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ វាគឺជាការប្រកួតទី១០ជាប់ៗគ្នាដែល Salah បានស៊ុតបញ្ចូលទី និងបង្កើនចំនួនគ្រាប់បាល់សរុបរបស់គាត់សម្រាប់រដូវកាលនេះរហូតដល់១៥គ្រាប់ដ៏អស្ចារ្យនៅក្នុងការប្រកួតទាំងអស់១២ប្រកួត។
កិច្ចព្រមព្រៀងមួយនៅមានផ្លូវវែងឆ្ងាយរវាង Liverpool និងកីឡាករអេហ្ស៊ីបរូបនេះ ដែលកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់ក្នុងរដូវក្ដៅឆ្នាំ២០២៣។ ប្រភពភាគហ៊ុនធំរបស់ក្លិបហង្សក្រហម មានការស្ទាក់ស្ទើរក្នុងការផ្តល់ជូនឲ្យ Salah នូវកិច្ចព្រមព្រៀងជាប្រាក់នៅពេលដែលគាត់ជិតឈានដល់វ័យ៣០ឆ្នាំទៅហើយ។
Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយកាលពីដើមឆ្នាំនេះ រួមទាំងការបន្តកិច្ចសន្យាសម្រាប់កីឡាករ Virgil van Dijk, Alisson Becker, Jordan Henderson, Fabinho, Trent Alexander-Arnold និង Andrew Robertson ។ នៅក្នុងព័ត៌មានផ្សេងទៀត Liverpool កំពុងធ្វើការលើការចុះហត្ថលេខាដ៏អស្ចារ្យនូវទឹកប្រាក់ត្រៀម២០ពាន់លានផោនសម្រាប់គ្រូបង្វឹកលោក Klopp ក្នុងការពង្រឹងសមត្ថភាពកីឡាករ និងក្លិបផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Football Insider)