ភ្នំពេញ៖ លោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ឯក សថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកអធិការនគរបាលខណ្ឌដង្កោ, បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ ! អញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលលោកស្នងការ ចុះពិនិត្យ និងលេីកទឹកចិត្តកងកម្លាំង ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះជំនន់ទឹកភ្លៀង នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា លោកស្នងការ មិនបានពាក់ពួកសុវត្ថិភាពនៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍ឆ្លងកាត់តំបន់នេះឡេីយ ។ ដូច្នេះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ទាំងលោកអភិបាលរាជធានីភ្នំពេញ ,លោកស្នងការនគរបាលរាជធានីភ្នំពេញ, លោកអធិការនគរបាលខណ្ឌដង្កោ , បានអញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព រួចរាល់៕
ដោយ ៖ សិលា