ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឃ្លុបដឹកទំនិញក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបេីកបររថយន្តបង្កហេតុរបួសបាក់ជេីងម្ខាង ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅលេីកំណាត់ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-3663 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឃ្លុប ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3E- 6614 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹងបណ្តាលឱ្យគាបតៃកុងរថយន្តឃ្លុបជាប់នឹងកាប៊ិន រងរបួសបាក់ជេីង ។ បន្ទាប់មករថយន្តកុងតឺន័រមិនបានឈប់នោះទេបានបេីកបន្តទៅមុខទៀតបានប្រហែល១គីឡូម៉ែត្រទេីបប្រជាពលរដ្ឋដេញឃាត់ជាប់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ