ខេត្តព្រះសីហនុ៖ តបតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនដល់ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកំសាន្ត ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
សូមជម្រាបថា កាលពីម្សិលមិញនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង១០នាទី ក្នុងនោះមានជនសង្សយ័ចំនួន ០៤នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុច ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ ៖
១/ ឈ្មោះ គឹម សុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២/ ឈ្មោះ មាគ ឃន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣/ ឈ្មោះ សោម សុផា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៤/ ឈ្មោះ អុឹម សូនី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅនៅ ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន ៤កញ្ចប់, ទូរសព្ទ័ដៃ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សហការី