ក្រុមម្ចាស់ផ្ទះ Napoli នឹងសម្លឹងរកការបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេទៅកាន់រដូវកាល Serie A នៅរាត្រីថ្ងៃព្រហស្បតិ៍នេះនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bologna នៅកីឡដ្ឋាន Stadio Diego Armando Maradona វេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រម៉ោងនៅកម្ពុជា។
ក្រុមម្ចាស់ផ្ទះ Napoli កំពុងឈរលេខ២ដោយមាន២៥ពិន្ទុ ចាញ់កំពូលតារាងក្រុម AC Milan ៣ពិន្ទុតាមរយៈការប្រកួតចំនួន៩។ Napoli បានលេងស្មើ 0-0 ក្នុងការប្រកួត Serie A ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Stadio Olimpico ទល់នឹង Roma ដោយបានបន្តរដូវកាលដែលមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៩ប្រកួត (ឈ្នះ៨ និងស្មើ១) ។
ការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ Bologna បានចាញ់ក្រុមAC Milan ក្នុងលទ្ធផល 4-2 នៅកីឡដ្ឋាន Stadio Renato Dall’Ara ដោយធ្វើឱ្យពួកគេឈរនៅលេខរៀងទី៩ មាន១២ពិន្ទុ។ ការប្រកួតក្របខ័ណ្ឌ Serie A រវាងក្រុមទាំង២គឺ Napoli ឈ្នះ 3-1 នៅ Stadio Diego Armando Maradona កាលពីរដូវកាលមុន។
ការប្រកួតនោះ Napoli មានប្រៀបជាង Bologna នៅចុងម៉ោងដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Serie A ៣លើកចុងក្រោយរបស់ពួកគេ។ ចំណែកក្រុម Bologna កំពុងស្វែងរកការឈ្នះក្នុងលីគដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្រុមទាំង២ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។
ក្រុមម្ចាស់ផ្ទះ Napoli មានភាពល្អឥតខ្ចោះក្នុងទឹកដីក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះចំនួន៤ដងក្នុងការប្រកួតក្របខ័ណ្ឌ Serie A ចំនួន៤លើកនៅផ្ទះដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ និងរបូត១គ្រាប់វិញ។ ក្រុម Napoli កំពុងស្ថិតនៅចំកណ្តាលនៃការប្រកួត១៥ប្រកួតមិនដែលចាញ់ក្នុងផ្ទះ (ឈ្នះ១២ និងស្មើ៣)។ ចំណែកក្រុម Bologna នឹងស្វែងរកជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះក្នុងការប្រកួតក្រៅដី ខណៈដែលពួកគេចាញ់២និងស្មើ២ក្នុងការធ្វើដំណើររបស់ពួកគេ។
Bologna ស្ថិតលើការប្រកួតក្រៅដីមិនដែលឈ្នះចំនួន៨ប្រកួត (ស្មើ៤ និងចាញ់៤)។
ក្នុងការប្រកួតលីក៦លើកចុងក្រោយរបស់ពួកគេ Napoli ឈ្នះ៥ និងស្មើ១។ ដោយឡែក Bologna បានឈ្នះមួយស្មើ២ និងចាញ់៣ក្នុងការប្រកួត៦ចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះក្រុម Napoli មានប្រៀបខ្លាំងជាងក្រុមភ្ញៀវ ដោយត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងឈរកំពូលតារាង ព្រោះក្រុម Napoli មាន២៥ពិន្ទុ បើឈ្នះគឺមាន២៨ពិន្ទុស្មើជាមួយ AC Milan ប៉ុន្តែគ្រាប់បាល់ចំណេញរបស់ក្រុម Napoli មានច្រើនជាង ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)