ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់ផ្តើមដំណើរការ រថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនវិរៈ ប៊ុនថាំ ចាប់ផ្តើមដំណើរការ រថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស សារជាថ្មីឡើងវិញ ទទួលអតិថិជន រហ័សទាន់ចិត្ត ជាមួយសេវាប្រកបដោយភាពជឿជាក់ រាក់ទាក់បំផុតពីបុគ្គលិកគ្រប់ផ្នែក។ 

សូមបញ្ជាក់ថា, សូមស្វាគមន៍ការវិលត្រឡប់មកវិញជាមួយនឹងរថយន្តក្រុង និងរថយន្តវីអាយភីដឹកអ្នកដំណើរគ្រប់ទីកន្លែងទូទាំងប្រទេសរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំដែលចាប់បើកដំណើរការឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ប៉ុន្តែក្រុមហ៊ុននៅតែបន្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រកាន់់ខ្ជាប់ខ្ជួន នូវអនុសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ៣កុំ​​​​ !  ៣ការពារ ! ដើម្បីចៀសផុត និងការរីករាលដាលពីជំងឺកូវីដ-១៩ ! 

សូមជម្រាបជូនថា, ក្រុមហ៊ុនវិរៈ ប៊ុនថាំ តម្រូវទទួលអតិថិជន តែអតិថិជនដែលអាចធ្វើដំណើរបានត្រូវបង្ហាញកាតចាក់វ៉ាក់សាំងយ៉ាងតិច ២ដង ដើម្បីការពារសុវត្ថិភាព សុខភាព ទាំងអស់គ្នា ។ 

ក្រុមហ៊ុនវិរៈ ប៊ុនថាំ ក៏”សូមអតិថិជន អោយទាំងអស់ធ្វើដំណើរប្រកបដោយស្នាមញញឹម​ និងសុវត្ថិភាព”

#គាំទ្រអាជីវកម្មក្នុងស្រុកគាំទ្រក្រុមហ៊ុនវីរៈប៊ុនថាំ #VirakBunthamExpress #VirakBunthamLogistic #vetបញ្ញើទាន់ចិត្ត #VETDeliveryExpress 

☏ ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ៖  010 522 522 ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖