ព័ត៌មានទាន់ហេតុការណ៍៖

ឡាវចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំនៅតំបន់ត្រីកោណមាស

ចែករំលែក៖

កម្លាំងប៉ូលិសឡាវទើបតែចាប់បានគ្រឿងញៀនជាទ្រង់ទ្រាយធំនៅតំបន់ត្រីកោណមាស ។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គ្រឿងញៀនមានរហូតដល់ទៅ ៥៥លានគ្រាប់ជាប្រភេទ Amphetamine និងជាង១,៥តោន Mehamphetamine ។ ការចាប់បាននៅថ្ងៃទី២៧ខែតុលា ក្នុងពេលកម្លាំងប៉ូលិសឡាវឆែករថយន្តដឹកស្រាបៀរនៅក្នុងខេត្ត Kokeo ជាប់ព្រំដែនថៃនិងមីយ៉ាន់ម៉ា។
លោក Jeremy Douglas តំណាងតំបន់អាស៊ីភាគអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិស្តីពីការប្រឆាំងគ្រឿងញៀន និងបទល្មើស UNODC បានឱ្យដឹងថា ការចាប់បានគ្រឿងញៀនលើកនេះគឺទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់ត្រីកោណមាស។
តំបន់ត្រីកោណមាស ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសថៃនិងប្រទេសឡាវ ។ តំបន់នោះគឺជាតំបន់មានសន្តិសុខស្មុគស្មាញបំផុត ពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន។ គ្រឿងញៀននៅក្នុងតំបន់នេះបានចែកចាយទៅកាន់តំបន់ជាច្រើនជុំវិញពិភពលោក ក្នុងនោះមាន ជប៉ុន នូវែលហ្សេឡង់…។
នៅក្នុងតំបន់ត្រីកោណមាស ជាទីតាំងដាំដុះគ្រឿងញៀនជាច្រើន ដោយសារតែស្ថិតនៅតំបន់ព្រៃភ្នំជ្រៅ មិនមានកម្លាំងទាហានប៉ូលិសចូលទៅដល់ ដោយសារតែមានភូមិសាស្ត្រគ្រោះថ្នាក់។ កម្លាំងសន្តិសុខ មិនអាចចូលទៅកាន់តំបន់ត្រីកោណមាសនោះបានឡើយ៕ ដោយ៖ធីរីណា

រូបថត៖Laotian Times

រូបថត៖Reuters


ចែករំលែក៖