ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់ទាំងព្រឹកនៅស្រុកមោងឫស្សីក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីណូនិងរថយន្តនីសាន់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលអោយមនុស្ស០៥នាក់ស្លាប់គៀបក្នុងរថយន្ត និងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ហេតុការណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ធុនដឹកជញ្ជូន ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះ ពេលមកដល់ ចំណុចកើតហេតុខាងលើបានបុកនឹងរថយន្ត១គ្រឿងម៉ាកនីសាន់ ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B.2211 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរ ច្រាស់ទិសគ្នា។

សមត្ថកិច្ចចុះពិនិត្យទីតាំង កើតហេតុគឺមានមនុស្សស្លាប់ចំនួន៥នាក់ប្រុស ដោយកៀបជាប់ក្នុង រថយន្តទាំងអស់ និងរងរបួសធ្ងន់ ម្នាក់ភេទប្រុសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ហើយ។

កម្លាំងការិយាល័យចរាចរណ៍ខេត្តកំពុងចុះទៅអន្តរាគមន៍ ដោយសារតែសពមនុស្សទាំង៥នាក់ត្រូវគាបជាប់មិនទាន់យកចេញបាននៅឡើយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖