ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញសេចក្តីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា លទ្ធផល នៃការសាងសង់ស្ពានអាកាសថ្មើរជើងបានបញ្ចប់ការងារសាងសង់សសរគ្រឹះស្ថានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន ។ ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ធភាព ខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋានរយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨:០០យប់ ដល់ម៉ោង ៧:00 ព្រឹក ដូចខាងក្រោម៖

១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank – ដល់ផ្លូវលេខ១២២។

២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។

៣-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank · ដល់ផ្លូវលេខ២៣៣។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋានក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដ្ឋាន នឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់នៅតំបន់ការដ្ឋានសាងសង់ខាងលើ នឹងចូលរួមសហការអនុវត្តដោយឈរលើស្មារតី យោគយល់អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្ត សេចក្ដីជូនដំណឹងនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សំរិត


ចែករំលែក៖