ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភមួយចំនួន ជូនពួកកងកម្លាំងកងទ័ពដឹកជញ្ជូន ដែលបានបំពេញបេសកកម្មការងារលើទឹកដីខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័កហើយ និងអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅអង្គភាពវិញ ដើម្បីជួបជុំគ្រួសារកូនចៅនៅផ្ទះ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងការកោតសសេីរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មដ៏មមាញឹករបស់កងទ័ពដឹកជញ្ជូនក្នុងដឹកជញ្ជូនបងប្អូនពលករពីព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងទៅកាន់លំនៅដ្ឋាន។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ទៀយថា ពេលនេះស្ថានភាពកូវីដ-១៩ និងការដឹកជញ្ជូនពលករមានការកាត់បន្ថយ ដូច្នេះត្រូវបានបញ្ចប់ការដឹកជញ្ជូនច្រើនជាង ហើយត្រូវបានត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពខ្លួនវិញ សូមជូនពរកងកម្លាំងទាំងអស់ប្រកបដោយសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារជូនជាតិ និងប្រជាជន៕
ដោយ៖សហការី